សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ នៅថ្នាក់ស្រុកក្នុងខេត្តស្វាយរៀងឆ្នាំ ២០២៥ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, October 23, 2025

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ នៅថ្នាក់ស្រុកក្នុងខេត្តស្វាយរៀងឆ្នាំ ២០២៥

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ នៅថ្នាក់ស្រុកក្នុងខេត្តស្វាយរៀងឆ្នាំ ២០២៥


នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែ កក្តិត ឆ្នាំ ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២៥នេះ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញក្នុងកម្មវិធីសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ស្រុក ឆ្នាំ២០២៦-២០២៨ ។ សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងនៅសាលប្រជុំសាលាស្រុកស្វាយទាប និងមាន អញ្ជើញពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីមេឃុំ និងប្រធានមន្ទីរ អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត។

ក្នុងឱកាសនោះ លោក សុខ រស់  បានមានប្រសាសន៍សង្កត់ធ្ងន់ថា គោលបំណងនៃសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ស្រុក និងឃុំ នៅថ្នាក់ស្រុក នាថ្ងៃនេះ គឺដើម្បីធានាឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ  មានភាពស៊ីចង្វាក់ និងប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់មន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ។

លោកអភិបាលរងខេត្តបានបន្តថា ភាពស៊ីចង្វាក់គ្នានេះកើតឡើងតាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានាជាមួយ ស្រុក និងឃុំ  ដែលមានការទាក់ទងគ្នា ដើម្បីប្រមូលផ្តុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ការប្រើប្រាស់សក្តានុពលនៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការល្អ គឺជារឿងសំខាន់ ដើម្បីសម្រេចទិសដៅរួម ជាជាងការធ្វើសកម្មភាពតែឯកឯង។

លោក សុខ រស់ ក៏បានបន្ថែមថា ក្រុមប្រឹក្សាឃុំ ត្រូវមានតួនាទីក្នុងការលើកសំណួរចំពោះមន្ទីរ អង្គភាព និងអង្គការពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រហើយមិនទាន់បានអនុវត្ត ឬក៏អនុវត្តមិនទាន់ចប់កិច្ចព្រមព្រៀងកាលពីឆ្នាំកន្លងមក ដើម្បីជំរុញការងារអភិវឌ្ឍន៍ឱ្យបានលឿននិងទាន់ពេលវេលា៕

ដោយ៖ សាលី
















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages